ទំនុក‌ដំកើង 119:128-134 KHOV

128 ដូច្នេះ ទូល‌បង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថាជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការតែ​ទូល‌បង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។

129 ៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូល‌បង្គំ​គោរព​កាន់​តាម

130 ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់

131 ទូល‌បង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

132 សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តាដល់​ទូល‌បង្គំដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នកដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់

133 សូម​តាំង​ជំហាន​នៃ​ទូល‌បង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាចលើ​ទូល‌បង្គំ​ឡើយ

134 សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិនរបស់​មនុស្សនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់