ទំនុក‌ដំកើង 119:14-20 KHOV

14 ទូល‌បង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្ដី​បន្ទាល់​របស់​ទ្រង់ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង

15 ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់

16 ទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មានឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។

17 ៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់

18 សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យនៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់

19 ទូល‌បង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​តែ​ប៉ុណ្ណោះសូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូល‌បង្គំ​ឡើយ

20 ព្រលឹង​ទូល‌បង្គំ​សង្រេងដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា