ទំនុក‌ដំកើង 119:146-152 KHOV

146 ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់

147 ទូល‌បង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាងហើយ​បាន​បន្លឺ​ឡើង​ថាទូល‌បង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

148 ទូល‌បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែកដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់

149 សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំមាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់

150 ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិតគេ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ​ទ្រង់​ទេ

151 ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​ជិត​ដែរហើយ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់

152 តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹងដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថាទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។