ទំនុក‌ដំកើង 119:153-159 KHOV

153 ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំហើយ​ជួយ​ឲ្យ​រួច​ផងត្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

154 សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូល‌បង្គំហើយ​លោះ​ទូល‌បង្គំ​ផងសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់

155 សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់

156 ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណាដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លុបសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់

157 ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូល‌បង្គំគេ​មាន​គ្នា​ច្រើនប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បែរ​ចេញពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ

158 ទូល‌បង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់ហើយ​ក៏​ស្អប់​ខ្ពើម​គេដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ

159 សូម​ទ្រង់​ពិចារណា​ដែល​ទូល‌បង្គំ​ស្រឡាញ់ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណាឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មានកំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់