ទំនុក‌ដំកើង 119:165-171 KHOV

165 ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​ទ្រង់នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លុបហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ

166 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដីសង្គ្រោះ​របស់​ទ្រង់ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ

167 ព្រលឹង​ទូល‌បង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ទូល‌បង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃលែង

168 ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តនិង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្តនោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។

169 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូល‌បង្គំបាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់

170 សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

171 សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូល‌បង្គំ បាន​ពោលពាក្យ​សរសើរដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ