ទំនុក‌ដំកើង 119:172-176 KHOV

172 សូម​ឲ្យ​អណ្តាត​ទូល‌បង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់សុទ្ធ​តែ​សុចរិត​ទាំង​អស់

173 សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំព្រោះ​ទូល‌បង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់

174 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​រឭក​ដល់សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ហើយ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ

175 សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ នោះ​នឹងបាន​សរសើរ​ដល់​ទ្រង់ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូល‌បង្គំ​ផង

176 ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផងដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។