ទំនុក‌ដំកើង 119:19-25 KHOV

19 ទូល‌បង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​តែ​ប៉ុណ្ណោះសូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូល‌បង្គំ​ឡើយ

20 ព្រលឹង​ទូល‌បង្គំ​សង្រេងដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា

21 ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃដែល​ត្រូវ​បណ្តាសា​ហើយជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់

22 សូម​ដក​យក​ការ​ដំនៀលនិង​ការ​មើល‌ងាយ​ពី​ទូល‌បង្គំ​ចេញដ្បិត​ទូល‌បង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក

23 មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នាទាស់​នឹង​ទូល‌បង្គំ​ដែរអ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្តរបស់​ទ្រង់​វិញ

24 ទូល‌បង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួនហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។

25 ៙ ព្រលឹង​ទូល‌បង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដីសូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់