ទំនុក‌ដំកើង 119:23-29 KHOV

23 មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នាទាស់​នឹង​ទូល‌បង្គំ​ដែរអ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្តរបស់​ទ្រង់​វិញ

24 ទូល‌បង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួនហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។

25 ៙ ព្រលឹង​ទូល‌បង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដីសូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

26 ទូល‌បង្គំ​បាន​ទូល​សំដែង​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំហើយ​ទ្រង់​បាន​ឆ្លើយ​មកសូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូល‌បង្គំ​ផង

27 សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​នឹក​រំពឹង​ពី​ការ​អស្ចារ្យ​របស់​ទ្រង់

28 ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្តសូម​ចំរើន​កំឡាំង​ដល់​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

29 សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូល‌បង្គំ​ចេញហើយ​អនុញ្ញាត​ប្រទាន​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​មក​ទូល‌បង្គំដោយ​ព្រះ‌គុណ