ទំនុក‌ដំកើង 119:34-40 KHOV

34 សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ នោះ​ទូល‌បង្គំនឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់អើ ទូល‌បង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង

35 សូម​បណ្តាល​ឲ្យ​ទូល‌បង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់របស់​ទ្រង់ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ

36 សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់របស់​ទ្រង់កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ

37 សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ហើយ​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់

38 សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូលជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់

39 សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូល‌បង្គំ​ខ្លាច​នោះចេញ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ច្បាប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ

40 មើល ទូល‌បង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មានរបស់​ទ្រង់សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។