ទំនុក‌ដំកើង 119:4-10 KHOV

4 ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មកដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់

5 ឱ​បើ​សិន​ណា​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំបាន​រៀប‌ចំ​ទៅ​អេះដើម្បី​ឲ្យ​បាន​កាន់​តាម​ច្បាប់​ទ្រង់

6 កាល​ណា​ទូល‌បង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ

7 កាល​ណា​ទូល‌បង្គំ​បាន​រៀន​អស់​ទាំង​ខ​ច្បាប់​ដ៏​សុចរិតរបស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដោយ​ចិត្ត​ទៀង​ត្រង់

8 ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ទ្រង់ឱ​សូម​កុំ​លះ​ចោល​ទូល‌បង្គំ​ឲ្យ​អស់​រលីង​ឡើយ។

9 ៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តដោយ‌សារ​អ្វីគឺ​ដោយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

10 ទូល‌បង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្តឱ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់របស់​ទ្រង់​ឡើយ