ទំនុក‌ដំកើង 119:48-54 KHOV

48 ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់របស់​ទ្រង់ ដែល​ទូល‌បង្គំ​បាន​ស្រឡាញ់ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។

49 ៙ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូលដល់​អ្នក​បំរើ​ទ្រង់ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សង្ឃឹម

50 នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូល‌បង្គំក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយគឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើង

51 ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូល‌បង្គំ​ពន់‌ពេកប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ

52 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូល‌បង្គំ​បាន​ក្សាន្ត​ចិត្ត

53 ទូល‌បង្គំ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​មក​គ្រប​សង្កត់​ចិត្តដោយ​ព្រោះ​មនុស្ស​អាក្រក់ ដែល​បោះ‌បង់​ចោលក្រឹត្យ‌វិន័យ​របស់​ទ្រង់

54 អស់​ទាំង​បញ្ញត្ត​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូល‌បង្គំនៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ