ទំនុក‌ដំកើង 119:54-60 KHOV

54 អស់​ទាំង​បញ្ញត្ត​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូល‌បង្គំនៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ

55 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​ចាំ​ពី​ព្រះ‌នាម​ទ្រង់នៅ​វេលា​យប់ហើយ​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់

56 សេចក្ដី​នេះ​បាន​កើត​ដល់​ទូល‌បង្គំដោយ​ព្រោះ​បាន​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់។

57 ៙ ឯ​ចំណែក​នៃ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​បាន​ពោល​ថា ត្រូវ​ឲ្យ​ទូល‌បង្គំ​រក្សា​អស់​ទាំងព្រះ‌បន្ទូល​នៃ​ទ្រង់

58 ទូល‌បង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្តសូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់

59 ទូល‌បង្គំ​បាន​នឹក​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួននោះ​បាន​បំបែរ​ជើង​ទៅ​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់​វិញ

60 ទូល‌បង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយគឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់