ទំនុក‌ដំកើង 119:68-74 KHOV

68 ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរសូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូល‌បង្គំ

69 ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត

70 ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់តែ​ទូល‌បង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

71 ការ​ដែល​ទូល‌បង្គំ​កើត​មាន​ទុក្ខ​ព្រួយនោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូល‌បង្គំ​ហើយដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់

72 ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មកនោះ​វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់​ផង។

73 ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូល‌បង្គំ​ឡើងសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

74 ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូល‌បង្គំហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូល‌បង្គំ​បានសង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់