ទំនុក‌ដំកើង 119:74-80 KHOV

74 ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូល‌បង្គំហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូល‌បង្គំ​បានសង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

75 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ហើយ​ថាអស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិតហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​កើត​មាន​ទុក្ខដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ

76 ទូល‌បង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរសរបស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូល‌បង្គំតាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ

77 សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូល‌បង្គំដើម្បី​ទូល‌បង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅដ្បិត​ទូល‌បង្គំ​យក​ក្រឹត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន

78 សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូល‌បង្គំដោយ​ឥត​ហេតុតែ​ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

79 សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់បាន​បែរ​មក​ឯ​ទូល‌បង្គំនោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង

80 សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។