ទំនុក‌ដំកើង 119:77-83 KHOV

77 សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូល‌បង្គំដើម្បី​ទូល‌បង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅដ្បិត​ទូល‌បង្គំ​យក​ក្រឹត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន

78 សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូល‌បង្គំដោយ​ឥត​ហេតុតែ​ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

79 សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់បាន​បែរ​មក​ឯ​ទូល‌បង្គំនោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង

80 សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

81 ៙ ព្រលឹង​នៃ​ទូល‌បង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បានសេចក្ដី​សង្គ្រោះ​របស់​ទ្រង់ទូល‌បង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

82 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ហើយ​ទូល‌បង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ដោះ​ទុក្ខ​ទូល‌បង្គំ​ទៅ

83 ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែងតែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ