ទំនុក‌ដំកើង 119:88-94 KHOV

88 សូម​ចំរើន​កំឡាំង​នៃ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

89 ឱ​ព្រះ‌យេហូវ៉ា​អើយព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

90 សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅគ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់

91 ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះតាម​ច្បាប់​ទ្រង់ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់

92 បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយរបស់​ទូល‌បង្គំ​ហើយ

93 ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

94 ទូល‌បង្គំ​ជា​របស់​ផង​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់