ទំនុក‌ដំកើង 119:92-98 KHOV

92 បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយរបស់​ទូល‌បង្គំ​ហើយ

93 ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

94 ទូល‌បង្គំ​ជា​របស់​ផង​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់

95 ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ​វិនាសតែ​ទូល‌បង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់

96 ទូល‌បង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយតែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។

97 ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ទូល‌បង្គំ​រំពឹង​គិត​ពី​ក្រឹត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ

98 សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញាលើស​ជាង​ខ្មាំង​សត្រូវដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូល‌បង្គំ​ជា​ដរាប