ទំនុក‌ដំកើង 119:96-102 KHOV

96 ទូល‌បង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយតែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។

97 ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ទូល‌បង្គំ​រំពឹង​គិត​ពី​ក្រឹត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ

98 សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញាលើស​ជាង​ខ្មាំង​សត្រូវដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូល‌បង្គំ​ជា​ដរាប

99 ទូល‌បង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូល‌បង្គំ​ទៅ​ទៀតដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូល‌បង្គំ

100 ទូល‌បង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗពី​ព្រោះ​ទូល‌បង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

101 ទូល‌បង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

102 ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​បង្រៀន​ទូល‌បង្គំ