1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផងដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះគេកំពុងតែរួញថយទៅហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ពីចំណោមមនុស្សដែរ
2 គ្រប់គ្នាពោលតែសេចក្ដីភូតភរ ដល់អ្នកជិតខាងខ្លួនគេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២
3 ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញព្រមទាំងអណ្តាត ដែលពោលពាក្យធំនោះផង
4 ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាតបបូរមាត់យើងស្រេចនៅយើងទេតើតើអ្នកណាជាចៅហ្វាយលើយើង
5 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថាអញនឹងក្រោកឡើងឥឡូវដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាកហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌តអញនឹងដាក់គេឲ្យនៅទីសាន្តត្រាណដែលគេដង្ហក់រកនោះ