ទំនុក‌ដំកើង 121:3-8 KHOV

3 ៙ ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយព្រះ‌អង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ

4 មើល ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រា‌អែលទ្រង់​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ

5 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នកព្រះ‌យេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។

6 ៙ នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ​ធ្វើ​ទុក្ខ​ឡើយហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ

7 ព្រះ‌យេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក

8 ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មកនោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រក្សាចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ។