1 បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងនោះគួរឲ្យអ៊ីស្រាអែលនិយាយឥឡូវថា
2 បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងយើងទេក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង
3 នោះប្រាកដជាគេបានលេបយើងទាំងអស់ហើយគឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេបានក្តៅឡើងទាស់នឹងពួកយើង
4 យ៉ាងនោះ ប្រាកដជាទឹកជំនន់បានលិចយើងគឺទឹកជ្រោះបានហូរមកគ្របលើព្រលឹងយើងហើយ
5 អើ ទឹកវល់ច្របល់បានហូរមកគ្របលើព្រលឹងយើង
6 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរដែលទ្រង់មិនបានប្រគល់ពួកយើង ឲ្យជារំពាដល់ធ្មេញគេ
7 ព្រលឹងយើងបានរួចដូចជាសត្វស្លាបដែលហើររួចពីអន្ទាក់របស់នាយព្រានអន្ទាក់គេបានដាច់ ហើយយើងបានរួចចេញ