ទំនុក‌ដំកើង 125:1-4 KHOV

1 ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ាគេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូនដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប

2 មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណានោះ​ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

3 ពី​ព្រោះ​ដំបង​នៃ​សេចក្ដី​អាក្រក់នឹង​មិន​គ្រប​លើ​ចំណែក​នៃ​មនុស្ស​សុចរិត​ឡើយប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​ចាប់សេចក្ដី​ទុច្ចរិត​ឲ្យ​សោះ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​សេចក្ដី​ល្អ​ដល់​មនុស្ស​ល្អហើយ​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង