1 កាលព្រះយេហូវ៉ាទ្រង់បាននាំពួកឈ្លើយមកឯក្រុងស៊ីយ៉ូនវិញនោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ
2 គ្រានោះ មាត់យើងបានពេញដោយការសើចសប្បាយហើយអណ្តាតក៏ពេញដោយបទចំរៀងនោះនៅគ្រប់ទាំងសាសន៍មានគេថាព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងធំសំរាប់ពួកនោះពិត
3 ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំសំរាប់យើងមែនហើយក៏អរណាស់ដែរ
4 ឱព្រះយេហូវ៉ាអើយ សូមនាំពួកយើងខ្ញុំដែលជាឈ្លើយឲ្យត្រឡប់មកវិញ ដូចជាទឹកជ្រោះនៅស្រុកខាងត្បូង
5 អស់អ្នកដែលសាបព្រោះ ដោយស្រក់ទឹកភ្នែកនោះនឹងបានច្រូតវិញ ដោយច្រៀងអរសប្បាយ