ទំនុក‌ដំកើង 127:2-5 KHOV

2 ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ហើយ​ក្រ​ចូល​ដេក​ពេល​យប់ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ‌ហត់​ផងនោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀតដ្បិត​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួនភ្ងា​របស់​ទ្រង់បាន​ដេក​លក់​សប្បាយ

3 មើល កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ‌យេហូវ៉ាហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ

4 កូន​ដែល​ឯង​បង្កើត​ពី​កាល​នៅ​ក្មេងនោះ​ធៀប​ដូច​ជា​ព្រួញ​នៅ​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ

5 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​បំពង់​ព្រួញ​ពេញដោយ​ព្រួញ​យ៉ាង​នោះកាល​ណា​ត្រូវ​ការ​និយាយ​នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុងនោះ​ឯង​មិន​ត្រូវ​ខ្មាស​ឡើយ។