1 គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយឥឡូវថាតាំងពីខ្ញុំនៅក្មេងគេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ
2 គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែនតែគេមិនបានឈ្នះខ្ញុំឡើយ
3 ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំគេបានធ្វើគន្លងគេឲ្យវែង
4 តែព្រះយេហូវ៉ាទ្រង់សុចរិតទ្រង់បានកាត់បណ្តាច់អស់ទាំងចំណងរបស់ពួកមនុស្សអាក្រក់ចេញ
5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន បានត្រូវខ្មាសហើយត្រឡប់ថយក្រោយទៅ