1 ឱព្រះយេហូវ៉ាអើយទូលបង្គំបានអំពាវនាវដល់ទ្រង់ពីទីជំរៅមក
2 ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំសូមឲ្យព្រះកាណ៌ទ្រង់ប្រុងស្តាប់ពាក្យទូលបង្គំទូលអង្វរ
3 ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន
4 ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់
5 ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់