1 ឱព្រះយេហូវ៉ាអើយសូមទ្រង់នឹកចាំពីដាវីឌហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
2 ដែលលោកបានស្បថនឹងព្រះយេហូវ៉ាហើយបន់ដល់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបថា
3 ពិតប្រាកដជាទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះជាទីលំនៅរបស់ទូលបង្គំ ឬឡើងទៅដេកនៅលើគ្រែឡើយ
4 ក៏មិនព្រមឲ្យភ្នែកទូលបង្គំដេកលក់ឬឲ្យត្របកភ្នែកធ្មេចឡើយ
5 ដរាបដល់ទូលបង្គំរកបានទីកន្លែងសំរាប់ព្រះយេហូវ៉ាគឺជាពន្លាសំរាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុប
6 មើល យើងខ្ញុំបានឮនិយាយនៅភូមិអេប្រាតាក៏ប្រទះឃើញនៅវាលយ៉ាអើរ