11 ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌ ដោយសេចក្ដីពិតទ្រង់ក៏មិនព្រមប្រែចេញវិញឡើយគឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯងតាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង
12 បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញនិងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេនោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ
13 ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូនទ្រង់សព្វព្រះហឫទ័យចង់បានសំរាប់ជាលំនៅរបស់ទ្រង់
14 នេះជាទីសំរាករបស់អញនៅអស់កល្បជានិច្ចអញនឹងអាស្រ័យនៅទីនេះដ្បិតអញមានចិត្តចង់បានហើយ
15 អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះដោយអាហារដ៏គ្រប់គ្រាន់
16 ឯពួកសង្ឃ អញនឹងតាក់តែង ដោយសេចក្ដីសង្គ្រោះហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ
17 នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើងអញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញបានចាក់ប្រេងតាំងឲ្យ