7 យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់យើងខ្ញុំនឹងក្រាបថ្វាយបង្គំនៅមុខទីកំណល់កល់ព្រះបាទទ្រង់
8 សូមក្រោកឡើង ឱព្រះយេហូវ៉ាអើយសូមយាងចូលទៅក្នុងទីសំរាករបស់ទ្រង់គឺទ្រង់ ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផង
9 សូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួនដោយសេចក្ដីសុចរិតហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់ស្រែកឡើងដោយអំណរ
10 សូមកុំបំបែរមុខនៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយគឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់
11 ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌ ដោយសេចក្ដីពិតទ្រង់ក៏មិនព្រមប្រែចេញវិញឡើយគឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯងតាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង
12 បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញនិងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេនោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ
13 ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូនទ្រង់សព្វព្រះហឫទ័យចង់បានសំរាប់ជាលំនៅរបស់ទ្រង់