ទំនុក‌ដំកើង 136:1-6 KHOV

1 ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

2 ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

3 ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

4 គឺ​ដល់​ទ្រង់​ដែល​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​តែ​១​អង្គ​ទ្រង់ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

5 គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញាដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

6 គឺ​ដល់​ទ្រង់​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប