ទំនុក‌ដំកើង 136:6-12 KHOV

6 គឺ​ដល់​ទ្រង់​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

7 គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មានដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

8 គឺ​ព្រះ‌អាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

9 និង​ព្រះ‌ចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺនៅ​ពេល​យប់ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

10 គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្រុក​អេស៊ីព្ទចំ​លើ​អស់​ទាំង​កូន​ច្បង​របស់​គេដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

11 ព្រម​ទាំង​នាំ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​កណ្តាល​គេ​មកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

12 ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សំរេចដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប