ទំនុក‌ដំកើង 138:1-6 KHOV

1 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់អស់​អំពី​ចិត្តទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់នៅ​ចំពោះ​មុខ​នៃ​អស់​ទាំង​ព្រះ

2 ទូល‌បង្គំ​នឹង​ក្រាប​ថ្វាយ‌បង្គំដំរង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់​ផងដោយ​ព្រោះ​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​ដំកើង​ព្រះ‌បន្ទូល​ទ្រង់ឲ្យ​ធំ​លើ​ព្រះ‌នាម​ទ្រង់​ទៅ​ទៀត

3 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវនោះ​ទ្រង់​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំទ្រង់​បាន​កំឡា​ចិត្ត​ទូល‌បង្គំដោយ​ចំរើន​កំឡាំង​នៃ​ព្រលឹង​ទូល‌បង្គំ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូលដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ

5 អើ គេ​នឹង​ច្រៀង​ពី​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ាពី​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃលែង

6 ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ពស់គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរតែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ