ទំនុក‌ដំកើង 139:11-17 KHOV

11 បើ​ទូល‌បង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំងទូល‌បង្គំ​ជា​ប្រាកដហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ

12 ដូច្នេះ​ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរឯ​សេចក្ដី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់

13 ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូល‌បង្គំហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ

14 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​បង្កើត​ទូល‌បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ព្រលឹង​ទូល‌បង្គំ​ក៏​ដឹង​ច្បាស់​ហើយ

15 កាល​ទូល‌បង្គំ​កើត​មាន​នៅ​ទី​កំបាំងហើយ​បាន​សូន្យ​ធ្វើ​បែប​ចំឡែកៗ​នៅ​ទី​ទាប​នៃ​ផែនដីនោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ

16 ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​ដំរូវ​ឲ្យ​ទូល‌បង្គំ​រស់​នៅក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ

17 ឱ​ព្រះ‌អង្គ​អើយ ព្រះ‌ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង