ទំនុក‌ដំកើង 139:17-23 KHOV

17 ឱ​ព្រះ‌អង្គ​អើយ ព្រះ‌ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង

18 បើ​សិន​ជា​ទូល‌បង្គំ​នឹង​ខំ​រាប់​ចំនួននោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀតកាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើងនោះ​ទូល‌បង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ

19 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ប្រហារ​ពួកមនុស្ស​អាក្រក់​ជា​មិន​ខាននែ ពួក​មនុស្ស​ដែល​កំចាយ​ឈាម​អើយចូរ​ថយ​ចេញ​ពី​អញ​ទៅ

20 ដ្បិត​គេ​ពោល​យ៉ាង​អាក្រក់​ទាស់​នឹង​ទ្រង់ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ គេ​ចេញ​ព្រះ‌នាមទ្រង់​ជា​អសារ​ឥត​ការ

21 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្អប់​ដល់​ពួក​អ្នកដែល​ស្អប់​ទ្រង់ក៏​ខ្ពើម​ដល់​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់​ដែរ​ទេ​តើ

22 គឺ​ទូល‌បង្គំ​ស្អប់​គេ​ពេញ​ទី​ហើយគេ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​ដល់​ទូល‌បង្គំ​ដែរ

23 ឱ​ព្រះ‌អង្គ​អើយ សូម​ពិនិត្យ​មើលឲ្យ​បាន​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផងសូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូល‌បង្គំ​ចុះ