ទំនុក‌ដំកើង 139:6-12 KHOV

6 ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូល‌បង្គំឈោង​មិន​ដល់​សោះ

7 តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ទ្រង់

8 ទោះ​បើ​ទូល‌បង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះទោះ​បើ​ទូល‌បង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំព្រលឹង​មនុស្ស​ស្លាប់នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ

9 ទោះ​បើ​ទូល‌បង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាលហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

10 គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូល‌បង្គំ​ដែរ

11 បើ​ទូល‌បង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំងទូល‌បង្គំ​ជា​ប្រាកដហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ

12 ដូច្នេះ​ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរឯ​សេចក្ដី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់