ទំនុក‌ដំកើង 14:1-6 KHOV

1 មនុស្ស​ល្ងង់​ខ្លៅ​តែង​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ទេគេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់គេ​បាន​ប្រព្រឹត្ត​ការ​ដែល​គួរ​ស្អប់​ខ្ពើមឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ

2 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌ចំពោះ​ពួក​កូន​មនុស្សដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិតស្វែង​រក​ព្រះ​ឬ​ទេ

3 តែ​គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅជា​ស្មោក‌គ្រោក​ទាំង​អស់គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយសូម្បី​តែ​១​ក៏​គ្មាន​ផង

4 ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត​ដូច្នេះតើ​គ្មាន​ប្រាជ្ញា​ទេ​ឬ​អីជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ

5 យ៉ាង​នោះ គេ​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំងដ្បិត​ព្រះ​ទ្រង់​គង់​នៅ​នឹង​ដំណ​មនុស្ស​សុចរិត

6 ឯ​ឯង​រាល់​គ្នា បាន​បន្ទច់​គំនិត​នៃ​មនុស្ស​ក្រីក្រឲ្យ​មាន​សេចក្ដី​ខ្មាសពី​ព្រោះ​គេ​បាន​ពឹង​ផ្អែក​ដល់​ព្រះ‌យេហូវ៉ា