ទំនុក‌ដំកើង 14:4-7 KHOV

4 ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត​ដូច្នេះតើ​គ្មាន​ប្រាជ្ញា​ទេ​ឬ​អីជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ

5 យ៉ាង​នោះ គេ​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំងដ្បិត​ព្រះ​ទ្រង់​គង់​នៅ​នឹង​ដំណ​មនុស្ស​សុចរិត

6 ឯ​ឯង​រាល់​គ្នា បាន​បន្ទច់​គំនិត​នៃ​មនុស្ស​ក្រីក្រឲ្យ​មាន​សេចក្ដី​ខ្មាសពី​ព្រោះ​គេ​បាន​ពឹង​ផ្អែក​ដល់​ព្រះ‌យេហូវ៉ា

7 ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រា‌អែលបាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ពួក​ឈ្លើយនៃ​រាស្ត្រ​ទ្រង់​មក​វិញនោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើង ហើយ​អ៊ីស្រា‌អែលនឹង​រីក‌រាយ​សាទរ។