1 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យរួចពីមនុស្សអាក្រក់សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោត
2 ជាអ្នកដែលតែងមានចិត្តគិតគូរការអាក្រក់ហើយចេះតែលើកគ្នាចង់ធ្វើចំបាំងជានិច្ច
3 គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។–បង្អង់
4 ឱព្រះយេហូវ៉ាអើយសូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោតជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ក្នុងផ្លូវប្រព្រឹត្ត