3 គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។–បង្អង់
4 ឱព្រះយេហូវ៉ាអើយសូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោតជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ក្នុងផ្លូវប្រព្រឹត្ត
5 ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំព្រមទាំងខ្សែរូតផងគេបានលាតមងតាមផ្លូវ និងអង្គប់ផងដើម្បីចាប់ទូលបង្គំ។ –បង្អង់
6 ៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យដែលទូលបង្គំទូលអង្វរ
7 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម
8 ឱព្រះយេហូវ៉ាអើយសូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់តាមអំពើចិត្តគេឡើយក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរក្រែងគេអួតខ្លួន។ –បង្អង់
9 ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញនោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេបានធ្លាក់ទៅលើគេវិញ