ទំនុក‌ដំកើង 140:8-13 KHOV

8 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​កុំ​អនុញ្ញាត​ដល់​ពួក​មនុស្ស​អាក្រក់តាម​អំពើ​ចិត្ត​គេ​ឡើយក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​ដែរក្រែង​គេ​អួត​ខ្លួន។ –បង្អង់

9 ៙ ឯ​ក្បាល​នៃ​ពួក​អ្នក​ដែល​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញនោះ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​បបូរ​មាត់​គេបាន​ធ្លាក់​ទៅ​លើ​គេ​វិញ

10 សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ ធ្លាក់​ទៅ​លើ​គេហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើងគឺ​ទៅ​ក្នុង​រណ្តៅ​យ៉ាង​ជ្រៅ នឹង​ឡើង​មក​មិន​រួច​ឡើយ

11 មនុស្ស​ដែល​មាន​អណ្តាត​អាក្រក់នោះ​មិន​ដែល​បាន​តាំង​ឡើងឲ្យ​មាំ‌មួន​នៅ​ផែនដី​ឡើយឯ​មនុស្ស​ច្រឡោត​នឹង​មាន​សេចក្ដី​អាក្រក់​ដេញ​តាមបំផ្លាញ​គេ

12 ទូល‌បង្គំ​ដឹង​ថាព្រះ‌យេហូវ៉ា​នឹង​កាន់​ក្តី​របស់​មនុស្ស​មាន​ទុក្ខ​វេទនាព្រម​ទាំង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ដល់​មនុស្ស​កំសត់​ទុគ៌ត​ផង

13 ពួក​មនុស្ស​សុចរិត​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់ហើយ​មនុស្ស​ទៀង​ត្រង់នឹង​នៅ​ចំពោះ​ទ្រង់​ជា​មិន​ខាន។