1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយសូមប្រញាប់នឹងយាងមកឯទូលបង្គំសូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំក្នុងកាលដែលទូលបង្គំអំពាវនាវផង
2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើងដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់និងការលើកដៃប្រណម្យរបស់ទូលបង្គំបានដូចជាយញ្ញបូជាពេលល្ងាច
3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាមនៅមាត់ទូលបង្គំហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
4 សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីអាក្រក់ណាដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្សដែលតែងតែធ្វើការទុច្ចរិតឡើយហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេឲ្យសោះ
5 សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះនោះនឹងបានជាគុណហើយឲ្យគេប្រដៅទូលបង្គំផងនោះនឹងបានដូចជាប្រេងចាក់លាបលើក្បាលឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេដ្បិតទូលបង្គំនឹងនៅតែអធិស្ឋានក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
6 ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅដល់ជើងថ្មដាហើយគេនឹងឮពាក្យសំដីរបស់ទូលបង្គំដ្បិតពាក្យទាំងនោះផ្អែមល្ហែម