5 សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះនោះនឹងបានជាគុណហើយឲ្យគេប្រដៅទូលបង្គំផងនោះនឹងបានដូចជាប្រេងចាក់លាបលើក្បាលឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេដ្បិតទូលបង្គំនឹងនៅតែអធិស្ឋានក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
6 ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅដល់ជើងថ្មដាហើយគេនឹងឮពាក្យសំដីរបស់ទូលបង្គំដ្បិតពាក្យទាំងនោះផ្អែមល្ហែម
7 អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយនៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី
8 ដ្បិត ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយភ្នែកទូលបង្គំមើលចំទៅឯទ្រង់ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ
9 សូមរក្សាទូលបង្គំឲ្យរួចពីអន្ទាក់ដែលគេបានដាក់សំរាប់ចាប់ទូលបង្គំហើយពីអស់ទាំងអង្គប់របស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតផង
10 សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេតែឲ្យទូលបង្គំបានរួចវិញ។