2 សូមកុំឲ្យកើតក្តីនឹងអ្នកបំរើទ្រង់ឡើយដ្បិតនៅព្រះនេត្រទ្រង់គ្មានមនុស្សរស់ណាមួយដែលសុចរិតទេ
3 ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំគេបានវាយជីវិតទូលបង្គំចុះដល់ដីហើយក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹតដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ
4 ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួនទូលបង្គំត្រូវអន់ថយទៅហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល
5 ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ
6 ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួតហែងស្រេករកទឹក។ –បង្អង់
7 ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយសូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
8 សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់