7 ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយសូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
8 សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់
9 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យរួចពីពួកខ្មាំងសត្រូវទូលបង្គំរត់មកពឹងជ្រកនៅទ្រង់
10 សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិតសូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅក្នុងស្រុក ដែលប្រកបដោយសេចក្ដីទៀងត្រង់
11 ឱព្រះយេហូវ៉ាអើយ សូមចំរើនកំឡាំងដល់ទូលបង្គំដោយយល់ដល់ព្រះនាមទ្រង់សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនាដោយសេចក្ដីសុចរិតរបស់ទ្រង់
12 ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញដោយសេចក្ដីសប្បុរសរបស់ទ្រង់ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិនព្រលឹងទូលបង្គំផងដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។