1 សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំបានប្រកបដោយព្រះពរជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំងហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
2 ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួចក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ
3 ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងគេឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
4 មនុស្សធៀបដូចជាខ្យល់ដង្ហើមទេអស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោលដែលតែងបាត់ទៅ
5 ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ហើយយាងចុះមកសូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង