ទំនុក‌ដំកើង 144:11-15 KHOV

11 សូម​កន្ត្រាក់​ជួយ​ទូល‌បង្គំហើយ​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយហើយ​ដៃ​ស្តាំ​របស់​គេ​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ។

12 ៙ កូន​ប្រុសៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ដើម​ណាដែល​ចំរើន​ធំ​ឡើង​ពី​កាល​នៅ​ក្មេងហើយ​កូន​ស្រីៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ថ្ម​សីមាដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង

13 ជង្រុក​របស់​យើង​ខ្ញុំ​នឹង​បាន​ពេញដោយ​ស្បៀង​អាហារ​គ្រប់​មុខហ្វូង​ចៀម​របស់​យើង​ខ្ញុំ​នឹង​កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺនចំរើន​ឡើង​នៅ​ឯ​វាល

14 គោ​របស់​យើង​ខ្ញុំ​នឹង​មាន​កំឡាំង​ធ្វើ​ការ​យ៉ាង​ធ្ងន់នឹង​គ្មាន​ខ្មាំង​រុក‌រាន​ចូលឬ​នាំ​យើង​ខ្ញុំ​ចេញ​ទៅ​ជា​ឈ្លើយ​ឡើយក៏​នឹង​គ្មាន​ឮ​សំរែក​ដោយ​ភ័យ​នៅ​ក្នុង​ផ្លូវ​យើង​ខ្ញុំ​ដែរ

15 សប្បាយ​ហើយ សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះអើ សាសន៍​ណា​ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ។