3 ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងគេឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
4 មនុស្សធៀបដូចជាខ្យល់ដង្ហើមទេអស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោលដែលតែងបាត់ទៅ
5 ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ហើយយាងចុះមកសូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង
6 សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេសូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
7 សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំគឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
8 ដែលមាត់គេពោលតែពាក្យកលឧបាយហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ
9 ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ដោយដេញពិណខ្សែ១០