5 ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ហើយយាងចុះមកសូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង
6 សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេសូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
7 សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំគឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
8 ដែលមាត់គេពោលតែពាក្យកលឧបាយហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ
9 ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ដោយដេញពិណខ្សែ១០
10 គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេចក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
11 សូមកន្ត្រាក់ជួយទូលបង្គំហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃដែលមាត់គេពោលតែពាក្យកលឧបាយហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។