ទំនុក‌ដំកើង 144:6-12 KHOV

6 សូម​ចាត់​ប្រើ​ផ្លេក‌បន្ទោរ​ចុះ​មក​កំចាត់‌កំចាយ​គេសូម​បាញ់​អស់​ទាំង​ព្រួញ​របស់​ទ្រង់​ចេញ​ទៅ​បំបាក់​ទ័ព​គេ

7 សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយឲ្យ​ទូល‌បង្គំ​រួច ហើយ​ប្រោស​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទឹក​ធំគឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

8 ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ

9 ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ទ្រង់ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ដោយ​ដេញ​ពិណ​ខ្សែ​១០

10 គឺ​ទ្រង់​ដែល​ប្រោស​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ស្តេចក៏​ប្រោស​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់

11 សូម​កន្ត្រាក់​ជួយ​ទូល‌បង្គំហើយ​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយហើយ​ដៃ​ស្តាំ​របស់​គេ​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ។

12 ៙ កូន​ប្រុសៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ដើម​ណាដែល​ចំរើន​ធំ​ឡើង​ពី​កាល​នៅ​ក្មេងហើយ​កូន​ស្រីៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ថ្ម​សីមាដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង