1 ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយទូលបង្គំនឹងលើកដំកើងទ្រង់ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
2 ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
3 ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែងឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
4 មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ដល់ដំណ១ទៀតព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង